Posts

Showing posts from February, 2019

អត្ថន័យនៃពិធីបុកល័ក្ក និងធ្វើធ្មេញអំពីបុរាណ

ពិធីបុកល័ក្ក និងធ្វើធ្មេញអំពីបុរាណ អត្ថន័យក្នុងពីធីបុកល័ក្ក និងធ្វើធ្មេញនេះគឺចាស់ទុំប្រារពឡើងទៅតាមឧត្តង្គម៉ែជ័យ។ ឧត្តង្គម៉ែជ័យនេះ គឺលោកគិតថាមង្គលការគូស្វាមីភរិយាទៅថ្ងៃអនាគត នឹងឱ្យបានសេចក្ដីសុខគឺលោកឱ្យអត់ធ្មត់បីប្រការ ទី១គឺអត់ធ្មត់ផ្លូវអារម្មណ៍ ទី២គឺអត់ធ្មត់ផ្លូវចិត្ត និងទី៣គឺអត់ធ្មត់ផ្លូវកាយ។ អត់ធ្មត់់ផ្លូវអាម្មណ៍នេះគឺកូនទាំងពីរបុត្រាបុត្រីធ្លាប់រស់នៅម្នាក់ឯង គឺធ្លាប់បណ្ដែតអារម្មណ៍ អាចគិតវែងឆ្ងាយភ្លេចបាយភ្លេចទឹកបាន ដូច្នេះលោកឱ្យកាត់បន្ថយ មកគិតអ្នកនៅជិតខ្លួន អ្នកនៅក្បែរខ្លួន។ រីឯអត់ធ្មត់ផ្លូវចិត្ត គឺចិត្តបុត្រាបុត្រីទាំងពីរ នៅម្នាក់ឯងធ្លាប់ចិត្តខ្លាំង ចិត្តដាច់ខាត ដូច្នេះលោកឱ្យកាត់បន្ថយកុំឱ្យខ្លាំងពេក កុំឱ្យចិត្តដាច់ខាតពេក បុរាណលោកថាដាច់គឺឃ្លាត ខាតគឺមិនចំណេញ។ រីឯអត់ធ្មត់ផ្លូវកាយ គឺបុត្រាបុត្រីរស់នៅម្នាក់ឯងធ្លាប់ប្រឡែងលេងដៃធ្ងន់ ជើងធ្ងន់ ដូច្នេះលោកឱ្យកាត់បន្ថយមកដៃស្រាលជើងស្រាល ហើយភាពស្រទន់ទើបស្វាមីភរិយាបានសេចក្ដីសុខ។ អញ្ចឹងទេចាស់ទុំដូនតាលោកឱ្យអត់ធ្មត់របៀបនេះទៅថ្ងៃអនាគត ដូច្នេះហើយលោកបានបង្កប់នូវវត្ថុទាំងប្រាំពីរមុខ។ វត្ថុទាំងប្រាំពីមុខនេះលោកយកមកប្រៀបធៀបថា មនុស្សយើងទោះបីជាកើតមកមានអាយុរ