Posts

Showing posts from May, 2018

ក្រុងបាវិត

នៅមុនឆ្នាំ២០០៥គេតែងតែឮពាក្យថាឃុំបាវិត ក្រោយមកគ្រប់គ្នាតែងហៅថាក្រុងបាវិតវិញ។ តើបាវិតបានប្រែក្លាយមកជាក្រុងនៅឆ្នាំណា? បាវិតគឺជាឈ្មោះរបស់ឃុំមួយក្នុងស្រុកចន្ទ្រា ហើយមានភូមិចំនួនប្រាំចំណុះឃុំរួមមាន៖ ១- ភូមិបាវិតលើ ២- ភូមិបាវិតកណ្ដាល ៣- ភូមិតាពៅ ៤- ភូមិតាបឹប ៥- ភូមិច្រកលាវ លក្ខណៈភូមិសាស្ត្រ ឃុំបាវិតមានភូមិសាស្រ្ដស្ថិតនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹង៖ - ខាងកើតជាប់នឹងប្រទេសវៀតណាម - ខាងលិច និងខាងត្បូងជាប់នឹងឃុំបាទី - ខាងជើងជាប់នឹងឃុំធ្លក លក្ខណៈប្រជាសាស្រ្ដ ប្រជាជនឃុំបាវិតពីជំនាន់មុន ភាគច្រើនរស់នៅប្រមូលផ្ដុំគ្នាជារបៀបសហគមន៍ក្នុងភូមិតាបឹបស្ថិតនៅត្រើយខាងលិចជាប់មាត់បឹងដ៏ធំមួយលាតសន្ធឹងពីជើងទៅត្បូង ហើយត្រើយខាងកើតនៃបឹងនេះទៅទល់នឹងទន្លេវ៉ៃកូ​(វាយគោ)ខាងកើត បច្ចុប្បន្នហៅថាទន្លេ កូយ៉ូហា (វៀតណាម)។ កាលពីជំនាន់នោះ គមនាគមន៍ផ្លូវគោកឆ្លងកាត់បឹងនេះពុំទាន់មានទេ។ ត្រង់តំបន់ភូមិតាបឹបនេះជាកំពង់ចម្លងដ៏ធំមួយ សម្រាប់អ្នកដំណើរ និងការផ្លាស់ប្ដូរទំនិញសព្វសារពើ ពីតំបន់ចំពុះទា ទៅកាន់ដែនដីកូសាំងស៊ីន និងពីកូសាំងស៊ីន មកកាត់តំបន់ចំពុះទាវិញ។ នៅសម័យបារាំងគ្រប់គ្រងនឹមអាណានិគមន៍