Posts

អត្ថន័យនៃពិធីបុកល័ក្ក និងធ្វើធ្មេញអំពីបុរាណ

ពិធីបុកល័ក្ក និងធ្វើធ្មេញអំពីបុរាណ អត្ថន័យក្នុងពីធីបុកល័ក្ក និងធ្វើធ្មេញនេះគឺចាស់ទុំប្រារពឡើងទៅតាមឧត្តង្គម៉ែជ័យ។ ឧត្តង្គម៉ែជ័យនេះ គឺលោកគិតថាមង្គលការគូស្វាមីភរិយាទៅថ្ងៃអនាគត នឹងឱ្យបានសេចក្ដីសុខគឺលោកឱ្យអត់ធ្មត់បីប្រការ ទី១គឺអត់ធ្មត់ផ្លូវអារម្មណ៍ ទី២គឺអត់ធ្មត់ផ្លូវចិត្ត និងទី៣គឺអត់ធ្មត់ផ្លូវកាយ។ អត់ធ្មត់់ផ្លូវអាម្មណ៍នេះគឺកូនទាំងពីរបុត្រាបុត្រីធ្លាប់រស់នៅម្នាក់ឯង គឺធ្លាប់បណ្ដែតអារម្មណ៍ អាចគិតវែងឆ្ងាយភ្លេចបាយភ្លេចទឹកបាន ដូច្នេះលោកឱ្យកាត់បន្ថយ មកគិតអ្នកនៅជិតខ្លួន អ្នកនៅក្បែរខ្លួន។ រីឯអត់ធ្មត់ផ្លូវចិត្ត គឺចិត្តបុត្រាបុត្រីទាំងពីរ នៅម្នាក់ឯងធ្លាប់ចិត្តខ្លាំង ចិត្តដាច់ខាត ដូច្នេះលោកឱ្យកាត់បន្ថយកុំឱ្យខ្លាំងពេក កុំឱ្យចិត្តដាច់ខាតពេក បុរាណលោកថាដាច់គឺឃ្លាត ខាតគឺមិនចំណេញ។ រីឯអត់ធ្មត់ផ្លូវកាយ គឺបុត្រាបុត្រីរស់នៅម្នាក់ឯងធ្លាប់ប្រឡែងលេងដៃធ្ងន់ ជើងធ្ងន់ ដូច្នេះលោកឱ្យកាត់បន្ថយមកដៃស្រាលជើងស្រាល ហើយភាពស្រទន់ទើបស្វាមីភរិយាបានសេចក្ដីសុខ។ អញ្ចឹងទេចាស់ទុំដូនតាលោកឱ្យអត់ធ្មត់របៀបនេះទៅថ្ងៃអនាគត ដូច្នេះហើយលោកបានបង្កប់នូវវត្ថុទាំងប្រាំពីរមុខ។ វត្ថុទាំងប្រាំពីមុខនេះលោកយកមកប្រៀបធៀបថា មនុស្សយើងទោះបីជាកើតមកមានអាយុរ

ក្រុងបាវិត

នៅមុនឆ្នាំ២០០៥គេតែងតែឮពាក្យថាឃុំបាវិត ក្រោយមកគ្រប់គ្នាតែងហៅថាក្រុងបាវិតវិញ។ តើបាវិតបានប្រែក្លាយមកជាក្រុងនៅឆ្នាំណា? បាវិតគឺជាឈ្មោះរបស់ឃុំមួយក្នុងស្រុកចន្ទ្រា ហើយមានភូមិចំនួនប្រាំចំណុះឃុំរួមមាន៖ ១- ភូមិបាវិតលើ ២- ភូមិបាវិតកណ្ដាល ៣- ភូមិតាពៅ ៤- ភូមិតាបឹប ៥- ភូមិច្រកលាវ លក្ខណៈភូមិសាស្ត្រ ឃុំបាវិតមានភូមិសាស្រ្ដស្ថិតនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹង៖ - ខាងកើតជាប់នឹងប្រទេសវៀតណាម - ខាងលិច និងខាងត្បូងជាប់នឹងឃុំបាទី - ខាងជើងជាប់នឹងឃុំធ្លក លក្ខណៈប្រជាសាស្រ្ដ ប្រជាជនឃុំបាវិតពីជំនាន់មុន ភាគច្រើនរស់នៅប្រមូលផ្ដុំគ្នាជារបៀបសហគមន៍ក្នុងភូមិតាបឹបស្ថិតនៅត្រើយខាងលិចជាប់មាត់បឹងដ៏ធំមួយលាតសន្ធឹងពីជើងទៅត្បូង ហើយត្រើយខាងកើតនៃបឹងនេះទៅទល់នឹងទន្លេវ៉ៃកូ​(វាយគោ)ខាងកើត បច្ចុប្បន្នហៅថាទន្លេ កូយ៉ូហា (វៀតណាម)។ កាលពីជំនាន់នោះ គមនាគមន៍ផ្លូវគោកឆ្លងកាត់បឹងនេះពុំទាន់មានទេ។ ត្រង់តំបន់ភូមិតាបឹបនេះជាកំពង់ចម្លងដ៏ធំមួយ សម្រាប់អ្នកដំណើរ និងការផ្លាស់ប្ដូរទំនិញសព្វសារពើ ពីតំបន់ចំពុះទា ទៅកាន់ដែនដីកូសាំងស៊ីន និងពីកូសាំងស៊ីន មកកាត់តំបន់ចំពុះទាវិញ។ នៅសម័យបារាំងគ្រប់គ្រងនឹមអាណានិគមន៍

Blogger Contact

ប្រវត្តិសង្ខេប ឈ្មោះ ប៉ែន សុផ្ផាតន៍ កើតនៅថ្ងៃ សុក្រ ១៥ កើត ខែចេត្រ ឆ្នាំថោះ ព.ស ២៥៣១ ត្រូវនឹងថ្ងៃ ទី​០១ ខែមេសា ឆ្នាំ ១៩៨៨ ក្នុងភូមិបាវិតលើ ឃុំបាវិត​ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសកម្ពុជា។ អាយុបាន៦ឆ្នាំ បានចូលរៀន នៅសាលាបឋមសិក្សាបាវិត -​ លោក មូ ចន្ថា ជានាយកសាលា។ នៅឆ្នាំ២០០១-២០០២ បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យបាវិត - លោក អ៊ុក នៅម៉ឺន ជានាយកសាលា។ នៅឆ្នាំ២០០៤-២០០៥ បានប្រឡងជាប់ចូលរៀននៅសាលាមធ្យមសិក្សាទុតិយភូមិ ក្នុងវិទ្យាល័យជីភូរួចផ្ទេរឈ្មោះទៅរៀននៅវិទ្យាល័យស្វាយរៀងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧។ លោក នី ហ៊ន ជានាយកសាលាបានចូលនិវត្តចុងឆ្នាំ២០០៤ បន្តមកមាន លោក កែ ឆ្ឆាន់ ជានាយកសាលា ក្រោយមកបន្តបន្ទាប់មាន លោក កឹម កន្ថា ជានាយកសាលា។ នៅឆ្នាំ ២០០៧បានជាប់អាហាររូបករណ៍របស់ក្រសួងអប់រំយុវជន និងកីឡាក្នុងសាលកវិទ្យាល័យស្វាយរៀងផ្នែកភាសារអង់គ្លេសរហូតដល់បញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០១១។