Blogger Contact
ប្រវត្តិសង្ខេប
ឈ្មោះ ប៉ែន សុផ្ផាតន៍កើតនៅថ្ងៃ សុក្រ ១៥ កើត ខែចេត្រ ឆ្នាំថោះ ព.ស ២៥៣១ ត្រូវនឹងថ្ងៃ ទី០១ ខែមេសា ឆ្នាំ ១៩៨៨ ក្នុងភូមិបាវិតលើ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសកម្ពុជា។
អាយុបាន៦ឆ្នាំ បានចូលរៀន នៅសាលាបឋមសិក្សាបាវិត - លោក មូ ចន្ថា ជានាយកសាលា។
នៅឆ្នាំ២០០១-២០០២ បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យបាវិត - លោក អ៊ុក នៅម៉ឺន ជានាយកសាលា។
នៅឆ្នាំ២០០៤-២០០៥ បានប្រឡងជាប់ចូលរៀននៅសាលាមធ្យមសិក្សាទុតិយភូមិ ក្នុងវិទ្យាល័យជីភូរួចផ្ទេរឈ្មោះទៅរៀននៅវិទ្យាល័យស្វាយរៀងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧។ លោក នី ហ៊ន ជានាយកសាលាបានចូលនិវត្តចុងឆ្នាំ២០០៤ បន្តមកមាន លោក កែ ឆ្ឆាន់ ជានាយកសាលា ក្រោយមកបន្តបន្ទាប់មាន លោក កឹម កន្ថា ជានាយកសាលា។
នៅឆ្នាំ ២០០៧បានជាប់អាហាររូបករណ៍របស់ក្រសួងអប់រំយុវជន និងកីឡាក្នុងសាលកវិទ្យាល័យស្វាយរៀងផ្នែកភាសារអង់គ្លេសរហូតដល់បញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០១១។
Comments
Post a Comment